មហាអំណាចនុយក្លេអ៊ែរ សំដៅលើប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្នមានប្រទេសចំនួន ៩ ដែលបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដោយជោគជ័យមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) អង់គ្លេស បារាំង ចិន អ៊ីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង។ ក្នុងមានប្រទេសចំនួន ៥ បានចុះហត្ថលេខាលើសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (Nuclear Non-Proliferation Treaty) គឺ៖ សហរដ្ឋអាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) អង់គ្លេស បារាំង និងចិន។
ចាប់តាំងពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ បានចូលជាធរមាននៅឆ្នាំ ១៩៧០ មកមានប្រទេស ៣ ពុំមែនជាហត្ថលេខី នៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលមាន៖ ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង។ កូរ៉េខាងជើង ធ្លាប់ជាហត្ថលេខី នៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានដកខ្លួនចេញវិញនៅឆ្នាំ ២០០៣។ អ៊ីស្រាអែល ត្រូវបានគេជឿថាមានអាវុធនុយក្លេអ៊ែរ ទោះជាប្រទេសនេះធ្លាប់បានបដិសេធយ៉ាងណាក៏ដោយ។ ប្រទេសអាហ្វ្រិកខាងត្បូង ធ្លាប់ជារដ្ឋ ដែលបានផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានលះបង់ចោលនូវឃ្លាំងសព្វាវុធរបស់ខ្លួន មុនពេលចូលក្នុងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ។
នៅឆ្នាំ ២០០៥ គណៈគ្រប់គ្រង នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានរកឃើញថា ប្រទេសអ៊ឺរង់ ពុំបានបំពេញកិច្ចព្រមព្រៀងស្ដីពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ របស់ខ្លួនទេ។ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មប្រឆាំងអ៊ឺរង់ បីដងរួចមកហើយ ចំពោះការដែលអ៊ឺរង់ បដិសេធពុំព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។ អ៊ឺរង់ បានទទូចថាការដាក់ទណ្ឌកម្មនេះ ជាការខុសច្បាប់ ហើយជាការបង្ខំខ្លួនឲ្យបោះបង់នូវសិទ្ធក្នុងការអភិវឌ្ឍ បច្ចេកវិជ្ជានុយក្លេអ៊ែរសន្តិភាព ដែលមានចែងក្នុងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ។ នាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក មហាម៉េដ អេលបារាដេយ (Mohamed ElBaradei) បានមានប្រសាសន៍ថាទីភ្នាក់ងាររបស់លោកពុំមានលទ្ធភាពរកដំណោះស្រាយ ដ៏ល្អណាមួយចំពោះកង្វល់នេះបានឡើយ នៅពេលដែលទីភ្នាក់ងារ របស់លោកពុំបានមើលឃើញការបង្វែរនូវសារធាតុណាមួយសម្រាប់ផលិតអាវុធ នុយក្លេអ៊ែរ ឬក៏លទ្ធភាពដែលអាចផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។
Moms' Dirty Little Secrets
-
Not liking how your child's turning out or regretting what you gave up?
Here's why you shouldn't kick yourself
Since my son Zander was born 11 years ago, I...
15 years ago
0 comments:
Post a Comment